ត្រឡប់ទៅព័ត៌មាន
The 3rd Belt & Road Chinese University & Overseas Partner Exchange​​​ Conference
ទិនានុប្បវត្តិ CARTA

The 3rd Belt & Road Chinese University & Overseas Partner Exchange​​​ Conference

May 16, 2026 4 នាទីអាន
ចែករំលែក

ការចូលរួមសន្និសីទអន្តរជាតិ “The 3rd Belt & Road Chinese University & Overseas Partner Exchange Conference” នៅទីក្រុងក្វាងចូវ
ក្រោមកិច្ចសហការរវាង សមាគមបញ្ញាសិប្បនិម្មត្តិ រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា និងស្ថាប័ន Guangzhou MalishaEdu. សមាគមបានគោរពអញ្ជើញគណៈប្រតិភូកម្ពុជាមកពីបណ្តាក្រសួងនានា ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី "ការផ្លាស់ប្ដូររវាងសាកលវិទ្យាល័យចិន និងដៃគូអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៣ (The 3rd Belt & Road Chinese University & Overseas Partner Exchange Conference)" ដែលប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកបណ្ឌិត លី ឌីយ៉ាម៉ង់ អនុប្រធានសមាគមបញ្ញាសិប្បនិម្មត្តិ រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា និងជាតំណាង​សមាគមផ្លាស់ប្ដូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម ដែលសមាសភាពរួមមាន៖

 


• ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌
• ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ
• លោកស្រីបណ្ឌិត ងួន សុខឆេង អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា
• តំណាងពីវិទ្យាល័យព្រះស៊ីសុវត្ថិ។


សន្និសីទអន្តរជាតិនេះ ក៏មានការចូលរួមពីសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំជាង ១០០ស្ថាប័ន មកពី ៨០ប្រទេស ដោយមានអ្នកចូលរួមសរុបប្រមាណជាង ៦០០នាក់។គោលបំណងនៃការរៀបចំសន្និសីទនេះឡើង គឺដើម្បីផ្សព្វផ្សាយអំពីឱកាសសិក្សានៅតាមសាកលវិទ្យាល័យក្នុងប្រទេសចិន និងប្រទេសជាសមាជិក ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យអប់រំ វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រទំនើប ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកដែលបានចូលរួម។ ក្រោយបញ្ចប់សន្និសីទអន្តរជាតិនេះ គណៈប្រតិភូកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបានជំរុញទឹកចិត្តដល់សមាគមទាំងពីរ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការសហការជាមួយស្ថាប័នអន្តរជាតិនានា និងជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យអប់រំរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។
សូមអរគុណ

 

បន្តការអាន

បន្ថែមពី CARTA

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of TechnologyOct 23, 2026
កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិនOct 23, 2026
វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

សមាគមបញ្ញាសិប្បនិម្មិត្ត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ "វេទិកាអង្គរលើកទី១" (1st Angkor Forum 2026) នាទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ វត្តមាន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គឺជាប្រភពកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ Oct 23, 2026