ត្រឡប់ទៅព័ត៌មាន
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology
ទិនានុប្បវត្តិ CARTA

Oct 23, 2026 7 នាទីអាន
ចែករំលែក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ តាមតរយៈលោកជំទាវ ហេង សុគន្ធី ប្រធានសមាគមផ្លាស់ប្ដូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន (CCVEEA) បានសម្របសម្រួល និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology (DUT) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ សាស្ត្រាចារ្យ Wang Bo អនុប្រធានសាកលវិទ្យាល័យ DUT ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងជំនួបដ៏មានអត្ថន័យនេះ តំណាងសាកលវិទ្យាល័យ DUT បានលើកឡើងនូវសំណើកិច្ចសហប្រតិបត្តិការលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន៖

១. ការបង្កើតមន្ទីរពិសោធន៍រួមគ្នាកម្ពុជា-ចិន ៖ ស្របតាមយុទ្ធសាស្ត្រ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» (BRI) ដើម្បីបង្កើតទិន្នន័យ និងព័ត៌មានដែលអាចទុកចិត្តបានសម្រាប់ការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍។

២. ការអភិវឌ្ឍប្រព័ន្ធបណ្ដុះបណ្ដាលគ្រូបង្រៀន TVET ៖ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្រៀនអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្ដូរបទពិសោធ និងទស្សនកិច្ចសិក្សា។

៣. ការជំរុញគម្រោង «មហាវិទ្យាល័យឌីជីថលអន្តរជាតិចិន-កម្ពុជា» ៖ (China-Cambodia International Digital College) ដើម្បីបង្កើតថ្នាលឌីជីថលគាំទ្រដល់ទំនើបកម្មការអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលយុវជនកម្ពុជាលើផ្នែកបច្ចេកទេស ឌីជីថល និងភាសាចិន។

៤. ការរៀបចំវេទិកាអប់រំ និងការប្រកួតប្រជែងជំនាញ ៖ បន្តរៀបចំវេទិកាអង្គរ (Angkor Forum) និងសម្របសម្រួលឱ្យលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតកម្ពុជា ចូលរួមក្នុងការប្រកួតប្រជែងជំនាញអន្តរជាតិ (ដូចជា BRICS Skills Competition) ដើម្បីជំរុញការផ្លាស់ប្ដូររវាងយុវជន។

៥. ការបង្កើតយន្តការទំនាក់ទំនងកម្រិតខ្ពស់ និងការបោះពុម្ពផ្សាយ ៖ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា (Copyright) និងការបោះពុម្ពផ្សាយសិក្សាធិការ (Academic Publishing) ដោយចែករំលែកឯកសារស្រាវជ្រាវ និងសៀវភៅបច្ចេកវិទ្យា/វិស្វកម្ម ជាមួយសាកលវិទ្យាល័យ និងបណ្ណាល័យនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានចូលរួមអបអរសាទរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងគ្រឹះស្ថានបោះពុម្ព Dalian University of Technology Press (DUTP) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងប្រែក្លាយគម្រោងទាំងអស់នេះទៅជាសកម្មភាពជាក់ស្ដែង ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ដើម្បីជំរុញវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព។

ប្រព័ន្ធផ្សព្វផ្សាយ

វិចិត្រសាល

CARTA Event Gallery Photo 1CARTA Event Gallery Photo 2CARTA Event Gallery Photo 3CARTA Event Gallery Photo 4CARTA Event Gallery Photo 5CARTA Event Gallery Photo 6CARTA Event Gallery Photo 7CARTA Event Gallery Photo 8CARTA Event Gallery Photo 9CARTA Event Gallery Photo 10CARTA Event Gallery Photo 11CARTA Event Gallery Photo 12CARTA Event Gallery Photo 13CARTA Event Gallery Photo 14CARTA Event Gallery Photo 15CARTA Event Gallery Photo 16CARTA Event Gallery Photo 17
បន្តការអាន

បន្ថែមពី CARTA

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិនOct 23, 2026
វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

សមាគមបញ្ញាសិប្បនិម្មិត្ត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ "វេទិកាអង្គរលើកទី១" (1st Angkor Forum 2026) នាទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ វត្តមាន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គឺជាប្រភពកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ Oct 23, 2026
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (Cambodia Artificial Intelligence, Robotics and Technology Transfer Association – CARTA) មានកិត្តិយសសូមជម្រាបជូនថា សមាគមបានសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦ (ANGKOR FORUM 2026)»

សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (Cambodia Artificial Intelligence, Robotics and Technology Transfer Association – CARTA) មានកិត្តិយសសូមជម្រាបជូនថា សមាគមបានសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦ (ANGKOR FORUM 2026)» ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹង ការអប់រំ វិស័យទេសចរណ៍ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកកសាងសង្គមឌីជីថលនៅកម្ពុជា។Oct 08, 2026