ត្រឡប់ទៅព័ត៌មាន
កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន
ទិនានុប្បវត្តិ CARTA

Oct 23, 2026 5 នាទីអាន
ចែករំលែក

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ ដោយមានកិច្ចសម្របសម្រួលពី សមាគមរ៉ូបូត បញ្ញាសិប្បនិម្មិត និងការផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA) លោកស្រី ស៊ឹម សុវាចារណ៍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ Wang Bo អនុប្រធានសាកលវិទ្យាល័យ Dalian University of Technology និង លោក Su Kezhi ប្រធានគ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press។

ជំនួបកិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានផ្លែផ្កា ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងពិភាក្សាអំពី កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការបោះពុម្ពផ្សាយ និងការអភិវឌ្ឍធនធានមនុស្ស។

ជាលទ្ធផល នៃជំនួបនេះបានបង្កើតនូវ មូលដ្ឋានដ៏សំខាន់ និងជាចំណុចចាប់ផ្តើមថ្មីនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង សាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press។

ជំនួបដ៏សំខាន់នេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការបង្កើតទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ព្រមទាំងបើកឱកាសសម្រាប់ភាគីទាំងពីរ បន្តពិភាក្សា និងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ ជាពិសេសលើវិស័យអប់រំ ការស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ រវាងកម្ពុជា និងចិន។

ជំនួបនេះមិនត្រឹមតែជាកិច្ចពិភាក្សាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃទំនាក់ទំនងថ្មី ដែលអាចឈានទៅរកកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ និងជាក់ស្តែងនាពេលអនាគត។

សមាគមរ៉ូបូត បញ្ញាសិប្បនិម្មិត និងការផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA) ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមសម្របសម្រួលជំនួបដ៏មានសារៈសំខាន់នេះ។ ជាពិសេស CARTA នឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរដើម្បីជំរុញកិច្ចសហការរវាងភាគីទាំងពីរឱ្យឈានទៅរកលទ្ធផលជាក់ស្តែង និងប្រកបដោយចីរភាពនាពេលអនាគត។

ប្រព័ន្ធផ្សព្វផ្សាយ

វិចិត្រសាល

CARTA Event Gallery Photo 1CARTA Event Gallery Photo 2CARTA Event Gallery Photo 3CARTA Event Gallery Photo 4CARTA Event Gallery Photo 5CARTA Event Gallery Photo 6CARTA Event Gallery Photo 7CARTA Event Gallery Photo 8CARTA Event Gallery Photo 9CARTA Event Gallery Photo 10CARTA Event Gallery Photo 11
បន្តការអាន

បន្ថែមពី CARTA

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of TechnologyOct 23, 2026
វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

សមាគមបញ្ញាសិប្បនិម្មិត្ត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ "វេទិកាអង្គរលើកទី១" (1st Angkor Forum 2026) នាទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ វត្តមាន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គឺជាប្រភពកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ Oct 23, 2026
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (Cambodia Artificial Intelligence, Robotics and Technology Transfer Association – CARTA) មានកិត្តិយសសូមជម្រាបជូនថា សមាគមបានសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦ (ANGKOR FORUM 2026)»

សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (Cambodia Artificial Intelligence, Robotics and Technology Transfer Association – CARTA) មានកិត្តិយសសូមជម្រាបជូនថា សមាគមបានសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦ (ANGKOR FORUM 2026)» ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹង ការអប់រំ វិស័យទេសចរណ៍ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកកសាងសង្គមឌីជីថលនៅកម្ពុជា។Oct 08, 2026