ត្រឡប់ទៅព័ត៌មាន
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយ លោកជំទាវ ហេង សុគន្ធី អនុប្រធានសមាគម បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ រវាងគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ទិនានុប្បវត្តិ CARTA

Aug 20, 2026 8 នាទីអាន
ចែករំលែក

សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយ លោកជំទាវ ហេង សុគន្ធី អនុប្រធានសមាគម បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ រវាងគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ តាមរយៈ សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា បានរៀបចំសម្របសម្រួលឱ្យមានកិច្ចពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ រវាងគណៈប្រតិភូមកពីតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក ថាង ឆាយចុង (Tang Caizong) តំណាងផ្នែកកំណែទម្រង់ និងការអភិវឌ្ឍតំបន់ស្វយ័តក្វាងស៊ី បានជួបពិភាក្សាការងារ និងពិសារអាហារការងារថ្ងៃត្រង់ ជាមួយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដឹកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុតដែលលោក ថាង ឆាយចុង បានដឹកនាំគណៈប្រតិភូមកជួបពិភាក្សាការងារនាពេលនេះ។ បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត ដែលបាននិងកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសារសំខាន់សម្រាប់បរិការណ៍សកលនាពេលបច្ចុប្បន្នក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់តំបន់ស្វយ័តក្វាងស៊ីក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសចិន និងអាស៊ាន ដោយកំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។ 

លោក ថាង ឆាយចុង បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ។ លោកបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ដែលលោកគ្រោងនឹងជំរុញឱ្យមាន មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាជនកម្ពុជាលើជំនាញបញ្ញាសិប្បនិម្មិត។ 

បន្ថែមពីនេះ លោកក៏មានបំណងលើកកម្ពស់ការវិនិយោគ និងស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងតំបន់ស្វ័យតក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងទំនាក់ទំងភាពជាដៃគូ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការវិនិយោគរវាងភាគីទាំងពីរផងដែរ។ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតកម្ពុជា-ចិន នឹងអាចលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះដើម្បីជាថ្នាលឱ្យប្រជាជនកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងចាប់យកចំណេះ និងជំនាញថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា ក្នុងនាមជាអ្នកសម្របសម្រួល បានបង្ហាញពីការប្តេជ្ញាចិត្តបន្តជំរុញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងដៃគូអន្តរជាតិ ជាពិសេសលើវិស័យបញ្ញាសិប្បនិម្មិត រ៉ូបូត ការផ្ទេរបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងការវិនិយោគ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ប្រព័ន្ធផ្សព្វផ្សាយ

វិចិត្រសាល

CARTA Event Gallery Photo 1CARTA Event Gallery Photo 2CARTA Event Gallery Photo 3CARTA Event Gallery Photo 4CARTA Event Gallery Photo 5CARTA Event Gallery Photo 6CARTA Event Gallery Photo 7
បន្តការអាន

បន្ថែមពី CARTA

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of TechnologyOct 23, 2026
កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិនOct 23, 2026
វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

សមាគមបញ្ញាសិប្បនិម្មិត្ត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ "វេទិកាអង្គរលើកទី១" (1st Angkor Forum 2026) នាទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ វត្តមាន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គឺជាប្រភពកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ Oct 23, 2026