
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (Cambodia Artificial Intelligence, Robotics and Technology Transfer Association – CARTA) មានកិត្តិយសសូមជម្រាបជូនថា សមាគមបានសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦ (ANGKOR FORUM 2026)»
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (Cambodia Artificial Intelligence, Robotics and Technology Transfer Association – CARTA) មានកិត្តិយសសូមជម្រាបជូនថា សមាគមបានសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦ (ANGKOR FORUM 2026)» ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹង ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹង ការអប់រំ វិស័យទេសចរណ៍ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកកសាងសង្គមឌីជីថលនៅកម្ពុជា។

ការចូលរួមសហការរបស់ សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា ក្នុងការរៀបចំវេទិកានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលកំពុងជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងវិស័យ អប់រំ ទេសចរណ៍ សេវាកម្ម សេដ្ឋកិច្ច និងសង្គម ព្រមទាំងបង្កើតលទ្ធភាពថ្មីៗសម្រាប់ការចែករំលែកចំណេះដឹង ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់នវានុវត្តន៍។
វេទិកានេះនឹងផ្តល់ឱកាសដល់ ស្ថាប័នអប់រំ អ្នកជំនាញ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ វិស័យឯកជន និងដៃគូអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹង និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗ លើ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការច្នៃប្រឌិត និងការអភិវឌ្ឍនវានុវត្តន៍ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្ស និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព និងស្របតាមតម្រូវការនៃសង្គមឌីជីថល។

តាមរយៈកិច្ចសហការក្នុងការរៀបចំកម្មវិធី «វេទិកាអង្គរ ២០២៦» សមាគមរំពឹងថា វេទិកានេះនឹងបង្កើតឱកាសសំខាន់ៗសម្រាប់ ពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ អ្នកជំនាញ វិស័យឯកជន វិស័យទេសចរណ៍ និងដៃគូអន្តរជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹង បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថល មនុស្សយន្ត និងនវានុវត្តន៍។
ជាមួយគ្នានេះ កម្មវិធីនឹងជំរុញ កិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្ទេរបច្ចេកវិទ្យា រវាងអ្នកជំនាញ ដៃគូសហការផ្នែកបច្ចេកវិទ្យា ស្ថាប័ន និងធនធានមនុស្សនៅកម្ពុជា ព្រមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ គម្រោង កម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗនៅកម្ពុជា។


