ត្រឡប់ទៅព័ត៌មាន
សមាគម​បញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA) បានបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យឌីជីថលនៅប្រទេសកម្ពុជា
ទិនានុប្បវត្តិ CARTA

សមាគម​បញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA) បានបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យឌីជីថលនៅប្រទេសកម្ពុជា

May 16, 2026 7 នាទីអាន
ចែករំលែក

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
សមាគម​បញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា (CARTA) បានបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យឌីជីថលនៅប្រទេសកម្ពុជា។ បណ្ឌិត លី ឌីយ៉ាម៉ង់ អនុប្រធានសមាគម CARTAមានកិត្តិយស សម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការនៃ ក្រសួងយុត្តិធម៌ ទៅកាន់ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន China-ASEAN Information Harbor Co., Ltd. (CAIH)។


(China-ASEAN Information Harbor ឬ CAIH) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី គឺជាគំនិតផ្តួចផ្តើម និងជាសហគ្រាសឌីជីថលដ៏ធំមួយគាំទ្រដោយរដ្ឋ ដើម្បីស្ថាបនា "ផ្លូវសូត្រឌីជីថល" តភ្ជាប់សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធក្លោដ (Cloud) និងប្រព័ន្ធទិន្នន័យកម្រិតខ្ពស់របស់ចិន ទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ានដោយផ្ទាល់។ ក្នុងអំឡុងពេលចុះទស្សនកិច្ច ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅ CAIH កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បានវាយតម្លៃខ្ពស់លើវេទិកាឌីជីថលពហុជំនាញរបស់ CAIH នេះ រួមមានការធ្វើសមាហរណកម្មភស្តុភារកម្មឌីជីថលជាមួយច្រកពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី និងក្របខ័ណ្ឌទិន្នន័យពាណិជ្ជកម្មឯកទេស ព្រមទាំងបានដាក់ចេញនូវសេចក្តីណែនាំយុទ្ធសាស្ត្រ ដោយជំរុញឱ្យសមាជិកក្នុងតំបន់នេះទាញយកផលប្រយោជន៍ពីទីតាំងភូមិសាស្ត្ររបស់ខ្លួន ដើម្បីពង្រីកការបើកចំហកម្រិតខ្ពស់ រក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ឆ្លងដែន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មានជាបន្តបន្ទាប់។


បេសកកម្មចម្បងរបស់យើង គឺការស្វែងយល់អំពីបច្ចេកវិទ្យាច្បាប់ដ៏ទំនើបចុងក្រោយ និងការបង្កើតផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងការកសាងប្រព័ន្ធតុលាការតាមបែបឌីជីថល និងឆ្លាតវៃ។
ក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូរបស់យើងបានទស្សនាមជ្ឈមណ្ឌលបង្ហាញសេដ្ឋកិច្ចឌីជីថល CAIH ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្នូល គឺ៖ «ដឹកនាំដោយ AI, បំពាក់ថាមពលដល់ឧស្សាហកម្ម, និងការអនុវត្តក្នុងតំបន់អាស៊ាន»។ យើងបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអនុវត្តជាក់ស្តែងនៃដំណោះស្រាយនានា ដូចជា ម៉ូដែល AI ផ្នែកច្បាប់ខ្នាតធំ ប្រព័ន្ធជំនួយឆ្លាតវៃក្នុងដំណើរការនីតិវិធីតុលាការ និងការបង្កើតឯកសារចោទប្រកាន់ដោយស្វ័យប្រវត្ត។ យើងវាយតម្លៃខ្ពស់ចំពោះគំរូដ៏មានប្រសិទ្ធភាពទាំងនេះ ដែលធ្វើឱ្យបច្ចេកវិទ្យា AI អាចជួយបង្កើនប្រសិទ្ធភាព និងគុណភាពនៃប្រព័ន្ធតុលាការទំនើបយ៉ាងពិតប្រាកដ។
នៅក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ឯកឧត្តម បណ្ឌិត ផេង សុខលាភ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​បានកំពុងជំរុញការធ្វើទំនើបកម្មរាជរដ្ឋាភិបាលឌីជីថលស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។


ក្រុមហ៊ុន CAIH បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងការប្រើប្រាស់ម៉ូដែល AI ផ្នែកច្បាប់ និងដំណោះស្រាយគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធតុលាការឌីជីថលរបស់កម្ពុជា ដែលនេះជាការរឹតចំណងសាមគ្គីភាពជាក់ស្តែងផ្អែកលើបច្ចេកវិទ្យារវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។សមាគម CARTA មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ។
សមាគម CARTA នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលំដាប់អន្តរជាតិ ដូចជា CAIH និងដៃគូរដ្ឋាភិបាលរបស់យើង។

បន្តការអាន

បន្ថែមពី CARTA

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of Technology

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសាកលវិទ្យាល័យ Dalian University of TechnologyOct 23, 2026
កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិន

កិច្ចពិភាក្សារវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យ Dalian University of Technology (DUT) និង គ្រឹះស្ថានបោះពុម្ពផ្សាយ Dalian University of Technology Press (DUT Press) នៃសាធារណរដ្ឋប្រជាមានិតចិនOct 23, 2026
វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌

សមាគមបញ្ញាសិប្បនិម្មិត្ត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ "វេទិកាអង្គរលើកទី១" (1st Angkor Forum 2026) នាទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ វត្តមាន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គឺជាប្រភពកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ Oct 23, 2026